កោះកុង៖ នៅវេលាម៉ោង ១៦:៤៥នាទីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថកោះកុង សហការជាកម្លាំងសាខាគយ និង រដ្ឋាករខេត្តកោះកុង បានស្ទាក់ឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ ០១គ្រឿងម៉ាក TOYOTA PRIUS (HYBRID) ឆ្នាំផលិត២០១០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ2AQ -2467 នៅពេលដែលម្ចាស់កំពុងបើកបរក្នុងចំណតរថយន្ត ទល់មុខផ្សាភូមិថ្មី ស្ថិតនៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
បច្ចុប្បន្នរថយន្តបទល្មើសខាងលើ ត្រូវបានកម្លាំងគយនាំមករក្សាទុកនៅក្នុងសាខាគយ និងរដ្ឋាករខេត្តកោះកុង ដើម្បីរង់ចាំអនុវត្តន៍តាមនីតិវិធី៕