តាកែវៈ ជនសង្ស័យចំនួន០៣នាក់ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ បានធ្វើការឃាត់ នៅវេលាម៉ោង១៤ និង៣០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណី រក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើយោងទៅតាមប្រភពពត៌មានពីលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងប្រាប់ អ្នកសារពត៌មាន GRK News ប្រចាំខេត្តតាកែវ ថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. នេត គ្រន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់មីឆា រស់នៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ
០២. ឆូយ អែប ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងកាត់សក់ រស់នៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ
០៣. សែន ពុំ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអ្នកចម្រៀងអកកេះ រស់នៅភូមិព្រៃស្រោង ឃុំ អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកឧត្តមសេនីយ៍ត្រី បានបន្តអោយដឹងទៀងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើទៅបានដោយមានការតាមដាននូវសកម្មភាពរបស់ជនសង្ស័យជាយូរមក និងដោយមានការសម្របសម្រួលពីលោកផាន់ សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ទើបអាចឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបាន។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់អោយដឹងទៀងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទ ម៉ាទឹកកក ចំនួន០២កញ្ចប់
០២. ដាវសាម៉ូរ៉ៃ ចំនួន០២ដើម
០៣. លុយខ្មែរ ចំនួន១២០០០០រៀល
០៤. សម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។