You are currently viewing ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំគ្រួសារ សពលោក អនុសេនីយ៍ត្រី នី កុសល

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំគ្រួសារ សពលោក អនុសេនីយ៍ត្រី នី កុសល

បាត់ដំបង៖ ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំគ្រួសារ សពលោក អនុសេនីយ៍ត្រី នី កុសល មុខងារ នាយរងការិយាល័យ អប់រំផ្សព្វផ្សាយ មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានទទួលមរណៈភាព នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៧:៥៥នាទី ក្នុងជន្មាយុ ៤៤ឆ្នាំ ដោយរោគរោគាពាធ (គាំងបេះដូង និងគ្រុនចាញ់សើរើ)។

បច្ចុប្បន្នសពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានសព ស្ថិតនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។