You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជួបសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងឥស្សរិយយស ដល់យោធិននៃកងរាជអាវុធហត្ថចូលនិវត្តន៍ពិការ ឆ្នាំ២០២២

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជួបសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងឥស្សរិយយស ដល់យោធិននៃកងរាជអាវុធហត្ថចូលនិវត្តន៍ពិការ ឆ្នាំ២០២២

ភ្នំពេញ៖ នៅសាលប្រជុំនៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជួបសំណេះសំណាលបំពាក់ឋានន្តរសក្តិ ឥស្សរិយយស ដល់យោធិននៃកងរាជអាវុធហត្ថ ចូលនិវត្តន៍ ពិការ ឆ្នាំ២០២២។

អញ្ជើញចូលរួមក្នុងពិធីនេះដែរមានលោក លោកស្រី មេបញ្ជាការរង ស្នងការ ស្នងការរង នាយកសាលាទាំងពីរ នាយការិយាល័យ និង ឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ ដែលចូលនិវត្តន៍ ពិការ ព្រមទាំងសំណេះសំណាល ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត តាមរយៈវីដេអូ Conference។

សូមបញ្ជាក់ថា៖ នៅតាមបណ្តាបញ្ជាការដ្ឋាន កងរាជអាវុធហត្តរាជធានី-ខេត្ត មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីខេត្ត ក៏បានបំពាក់ឋានន្តរសក្តិ ជូនឥស្សរិយយស ដល់យោធិននៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ ផងដែរ។