You are currently viewing កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទទួលបានអាវរងារ ពីលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទទួលបានអាវរងារ ពីលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ពាំនាំយកអាវរងារចំនួន៥៣១២អាវជូនកងកម្លាំង ជំនួសសម្តេច អគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន
កំពង់ស្ពឺៈ អាវរងារចំនួន៥៣១២អាវ បានចែកជូនដល់កងកម្លាំងទាំងបី នៅទីបញ្ជាការយោធភូមិភាគទី៣ នៅក្នុងខេត្តកំពង់ស្ពឺ ដែលមានកងកម្លាំងចូលរួមសរុបជាង ៦០០នាក់មកពីគ្រប់ខេត្តទាំង ០៦ចំណុៈភូមិភាគទាំងអស់ ។

ពិធីចែកអាវរងានេៈធ្វើឡើងព្រឹកថ្ងៃទី ១២ ខែវិច្ចិកា ឆ្នាំ២០១៦ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំចុះ និង ជាមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភារវកម្ម តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាធិបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានលើកឡើងថា ថ្ងៃនេៈកងកម្លាំងទាំងអស់ចំណុៈភូមិភាគទី៣ ក្នុងនោៈក៏មានកម្លាំងអាវុធហត្ថ មានកិត្តិយសដែលលោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត បានអញ្ជើញមកជួបសំណេៈសំណាលនិងនិងចែកជូននៅអាវរងារដល់កងកម្លាំងផងដែរ ។

លោកមេបញ្ជការបន្តថា ការផ្តល់អាវរងារនេៈ គឺបានផ្តល់ភាពកក់ក្តៅដល់កងកម្លាំងនេៈបានបង្ហាញថាថ្នាក់ដឹកនាំពិតជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់កម្លាំងដែលកំពង់បំរើជាតិមាតុភូមិនៃយើង ។
%e1%9e%80%e1%9f%a1

%e1%9e%80%e1%9f%a2

%e1%9e%80%e1%9f%a3

%e1%9e%80%e1%9f%a4

%e1%9e%80%e1%9f%a5

%e1%9e%80%e1%9f%a6

%e1%9e%80%e1%9f%a7

%e1%9e%80%e1%9f%a8