You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៣១ លានរៀល!

តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៣១ លានរៀល!

ស្វាយរៀង៖ នៅព្រឹកថ្ងៃពុធទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានការអនុញ្ញតពី លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង លោក វរសេនីយ៍ទោ ប្រាក់ សុខេង នាយសេនាធិការរង និង លោក វរសេនីយ៍ទោ ប៉ាង ជឿន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈកងរាជអាវុធហត្ថខេត្តនិងសហការី បានអញ្ជើញនាំយកនូវថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន: ៣១,៤២២,០០០ រៀល ទៅប្រគល់ជូនគ្រួសារសព លោក នាយឯក នៅ យ៉ាដា មុខងារពលទាហាននៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលបានទទួលមរណភាពកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយសាជំងឺគាំងបេះដូង ស្ថិតនៅភូមិតាសរ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្ត ព្រៃវែង ។

ក្នុងពិធីនេះលោក វរសេនីយ៍ទោ បានពាំនាំនូវមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ឧត្តមសេនីយ៍មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ក្នុងនាមជាថ្នាក់ដឹកនាំ លោកតែងតែយកចិត្តទុកដាក់គិតគូរដល់កងកម្លាំងក្រោមឱវាទ និង ក្រុមគ្រួសារកងរាជអាវុធហត្ថជានិច្ច ហើយលោកក៏សូមចូលរួមរំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារនៃសព និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យសូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធសពលោកនាយឯក នៅ យ៉ាដា ឱ្យបានទៅកាន់ទីបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕