ស្វាយរៀង៖ នៅថ្ងៃពុធទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញដឹកនាំនាយទាហាន នាយទាហានរង ចូលរួមក្នុងពិធីសំណេះសំណាលបំពាក់ឋានន្តរសក្តិ ជូនគ្រឿងឥស្សរិយយសដល់ យោធិននៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍-ពិការ ឆ្នាំ២០២២ តាមរយៈ (VideoConference) ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សមាសភាពចូលរួមមាន៖ លោក លោកស្រីមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យដែលមានការពាក់ព័ន្ធ និង លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក។