You are currently viewing ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាំយកបច្ច័យជាង ១១លានរៀល ចូលរួមបុណ្យសពលោក អនុសេនីយ៍ត្រី នី កុសល

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាំយកបច្ច័យជាង ១១លានរៀល ចូលរួមបុណ្យសពលោក អនុសេនីយ៍ត្រី នី កុសល

បាត់ដំបង៖ រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោក អនុសេនីយ៍ត្រី នី កុសល នាយរងការិយាល័យអប់រំផ្សព្វផ្សាយ មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលបានទទួលមរណៈភាព នៅថ្ងៃអង្គារ ខែកត្ដិក ឆ្នាំខាល ត្រីស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៧:៥៥នាទី ក្នុងជន្មាយុ ៤៤ឆ្នាំ ដោយរោគរោគាពាធ (គាំងបេះដូង និងគ្រុនចាញ់សើរើ) នៅគេហដ្ឋានសព ស្ថិតនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នាឱកាសនោះដែរ លោកឧត្ដមសេនីយ៍ មេញ្ជាការ បាននាំថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តបាត់ដំបង ចំនួន ១១,៦៤៥,០០០រៀល ទៅឧបត្ថម្ភដល់គ្រួសារសពដើម្បីដោះស្រាយបឋម ៕