You are currently viewing ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង អញ្ជើញបិទវគ្គបំប៉នការងាររក្សាសណ្តាប់ធ្នាប់ឆមាសទី២ ឆ្នាំ២០២២

ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង អញ្ជើញបិទវគ្គបំប៉នការងាររក្សាសណ្តាប់ធ្នាប់ឆមាសទី២ ឆ្នាំ២០២២

កោះកុង៖ រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំទីបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានប្រារព្ធពិធីបិទវគ្គបំប៉នការងាររក្សាសណ្តាប់ធ្នាប់ឆមាសទី២ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង សមាសភាពចូលរួមមាន មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យចំណុះ និង មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។