កំពង់ឆ្នាំង៖ វេលាម៉ោង ០៨:៣០ នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថស្រុកជូលគិរី សហការបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងនៅចំណុចស្វាស្លាប់ បឹងផុក ក្រោយភូមិអង្គជ្រុំ ភូមិអន្លង់អក ភូមិបឹងឆកឬស្សី ស្ថិតនៅក្នុងឃុំកោះថ្កូវ និងឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង លទ្ធផលបានរុះរើរបាំងស្បៃមុងចំនួន ២៤ កន្លែង ប្រវែង ១២០០ ម៉ែត្រ, លូស្បៃមុងចំនួន ២៤ មាត់, បង្គោលសរុប ២៥០ ដើម, ចាក់លែងកូនត្រីចូលបឹងធម្មជាតិចំនួន ១៥០ គីឡូក្រាម ចំណែកសម្ភារៈត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។