ប៉ៃលិន៖ នៅវេលាម៉ោង ២១ និង ០០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន ដឹកនាំដោយលោក អនុសេនីយ៍ទោ ផូរ សុផល នាយរងការិយាល័យព្រហ្មទណ្ឌ សហការជាមួយមន្រ្តីបរិស្ថានខេត្ត ដឹកនាំដោយលោក ខុំ រដ្ឋា ឋានះជំនួយការការិយាល័យបានការបង្រ្កាបការដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានការអនុញ្ញាតនៅចំណុចភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្នុងនោះកម្លាំងបានចាប់យកគោយន្តកន្រ្តៃចំនួន០១គ្រឿង, ឈើប្រភេទសុក្រំចំនួន១៥ដុំ ស្មើ០,៥៩៥ ។
ជនសង្ស័យម្នាក់ឈ្មោះ ហ៊ុន ខ្លឹម ភេទប្រុសអាយុ ៤៥ឆ្នាំ រស់នៅភូមិអូរដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
វត្ថុតាង និង ជនសង្ស័យខាងលើបានប្រគល់ជូនមន្ត្រីបរិស្ថានចាត់ការបន្ត។