ស្វាយរៀងៈ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ការងារ កងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា លើទិសដៅបន្ត ប្រចាំខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ នាយ នាយរងការិយាល័យ លោកមេបញ្ជាការ ក្រុងស្រុក សរុបចំនួន ៥៣នាក់។
របៀបវារៈក្នុងពិធីប្រជុំនេះដែរ រួមមានៈ
០១. យន្តការគ្រប់គ្រងដឹកនាំបញ្ជា និងការអនុវត្តការងារព័ត៌មានសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មេីស ក្នុងខេត្ត
០២. តួនាទីនិងភារកិច្ចរបស់កងរាជអាវុហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដើម្បីរក្សាបាននូវ ស្ថេរភាពសន្តិសុខសណ្តាប់ធ្នាប់សង្គម
០៣. ការថែរក្សានូវគ្រឿងបំពាក់ -អាវុធជាតិផ្ទុះ -សម្ភារៈបរិក្ខា ដែលបានបំពាក់ -យានយន្តគ្រប់ប្រភេទ
០៤. ការងារកសាងអង្គភាព។
(អត្ថបទ ម៉ាន់ ដាវីត)