You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ប្រជុំត្រួតពិនិត្យក្រុមការងារបច្ចេកទេសលើផែនការរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធពីប្រទេសវៀតណាម

នាយឧត្តមសេនីយ៍ សៅ សុខា ប្រជុំត្រួតពិនិត្យក្រុមការងារបច្ចេកទេសលើផែនការរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធពីប្រទេសវៀតណាម

ភ្នំពេញ៖ អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រគល់ភារកិច្ចជូន លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារបច្ចេកទេស បានប្រជុំត្រួតពិនិត្យផែនការរៀបចំមាតុភូមិនិវត្តន៍អដិ្ឋធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកកាន់តំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X១៦ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានឯកឧត្តម អនុរដ្ឋលេខាធិការ លោកគ្រូចារ្យ នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាន សមាជិកក្រុមការងារ មកពីស្ថាប័ន អង្គភាព ពាក់ព័ន្ធទាំងអស់។ កិច្ចប្រជុំត្រួតពិនិត្យផែនការនេះ ប្រព្រឹត្តនៅសាលប្រជុំ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។