ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានរៀបចំពិធីសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយ មួយលើកដំបូងជូនយោធិន នៃកងរាជអាវុធហត្ថ សោធននិវតន៍ និងគ្រួសារសោរធនពលី ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៍ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវ៉ា និងជាអនុប្រធានគោលនយោបាយយោធិនពលី មរណៈ ពិការ បង្កស្លាប់ បាត់ខ្លួន និងសោរធននិវត្តន៍ ក្រសួងការពារជាតិ។