ភ្នំពេញ៖ រសៀលថ្ងៃទី១៨ នៅប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញបិទវគ្គបំប៉នជំនាញភស្តុភារ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ១៤ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ វត្តមានចូលរួមក្នុងពិធីនេះ មានឧត្តមសេនីយ៍ ស្នងការ ស្នងការរង លោកគ្រូឧទ្ទេសនាមមកពីក្រសួងកសិកម្ម វរសេនីយ៍ នាយ នាយរងការិយាល័យ អនុសេនីយ៍ នាយផ្នែក ចំណុះស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឧត្តមសេនីយ៍ វរសេនីយ៍ មេបញ្ជាការរង អនុសេនីយ៍ ជំនាញភស្តុភារ តាមបណ្តាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត តាមរយៈវីដេអូ (Video Conference) ។