You are currently viewing កម្លាំងកងរាជអាវុធហត្ថស្រុកគូលែន ខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងកងរាជអាវុធហត្ថស្រុកគូលែន ខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅវេលាម៉ោង ១២ និង ០០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថស្រុកគូលែន ខេត្តព្រះវិហារ សហការជាមួយកម្លាំងបរិស្ថានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពបានធ្វើការប្រមូល ឈើសន្និធិមួយកន្លែងស្ថិតក្នុងភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលត្រូវបានក្រុមឈ្មួញយកមកទម្លាក់ទុកនៅក្នុងដីឡូត៍មួយកន្លែង ជាប្រភេទឈើអាលេខ១(ផ្ចឹក)ចំនួន៥១ ដុំស្មើនឹងង១.២០០ម៉ែត្រត្រីគុណ បច្ចុប្បន្នឈើត្រូវបានកម្លាំងបរិស្ថានយកមករក្សាទុកនៅស្នាក់ការបរិស្ថានតាកឹង។