សៀមរាប៖ ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង និងជា នាយសេនាធិការ បានដឹកនាំប្រជុំទទួលផែនការការពារកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក លើកទី៩ នៅខេត្តសៀមរាប (នៅថ្ងៃទី ២១-២៣ ខែវិច្ឆិការ ឆ្នាំ២០២២) ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ ប្រធានអង្គភាពនគរបាលយុត្តិធម៌ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ជាសមាជិកចូលរួម។