You are currently viewing ឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកមន្ត្រីអាវុធហត្ថក្រោមឱវាទចុះសួរសុខទុក្ខ អតីតយុទ្ធចំនួន៨គ្រួសារ

ឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកមន្ត្រីអាវុធហត្ថក្រោមឱវាទចុះសួរសុខទុក្ខ អតីតយុទ្ធចំនួន៨គ្រួសារ

កំពង់ធំ៖ ព្រឹកថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត  មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកមន្ត្រីអាវុធហត្ថក្រោមឱវាទចុះសួរសុខទុក្ខ អតីតយុទ្ធចំនួន៨គ្រួសារ ដែលកំពុងរស់នៅ លើដីសម្បទានសង្គមកិច្ច ដែលជាអំណោយរបស់រាជរដ្ឋាភិបាលតាមរយៈសមាគមអតីតយុទ្ធជន ស្ថិតនៅចំណុច៧៥ ភូមិដងក្ដា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ក្នុងឱកាសនោះលោកមេបញ្ជាការ ក៏បាននាំយកនូវអំណោយសម្ភារៈជាគ្រឿងឧបភោពបរិភោព ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២បេ, ទឹកត្រី ០១យួ, ប៊ីចេង ០១កញ្ចប់, ស្ករស   ០១ កញ្ចប់, មី ០២កេស, ទឹកស៊ីអ៊ីវ ០១យួរ, ទឹកបរិសុទ្ធ ០១កេស, ត្រីខ ០១យួរ និង ថវិកា ១០០,០០០៛។

លោក ឧត្ដមសេនីយ៍ មេបញ្ជាការ បានផ្តាំផ្ញើដល់បងប្អូនបន្តដាំដុះបង្កបង្កើនផលចញ្ចឹមសត្វដើម្បីសម្រាលដល់ជីវភាពប្រចាំថ្ងៃ យកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងលើកកំពស់ជីវភាពគ្រួសារ ។