សៀមរាបៈ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នៅក្នុងខេត្តសៀមរាបទាំងមូល លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ដាក់ពង្រាយកម្លាំងតាមផែនការណ៏ នៅគ្រប់តំបន់ ដើម្បីធានាសុវត្ថិភាពអោយបាន១០០% ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលមកកម្សាន្ត។
(អត្ថបទ ម៉ាន់ ដាវីត)