កំពង់ឆ្នាំង ៖ វេលាម៉ោង ០៨:៣០ នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក អនុសេនីយ៍ឯក គង់ សុភិន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជលគិរី សហការបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងនៅចំណុច ក្រោយភូមិក្បាលកន្លង់ ភូមិអន្លុងមេត្រី ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងស្បៃមុងចំនួន ០៨កន្លែង ប្រវែង ៦០០ ម៉ែត្រ, លូស្បៃមុងចំនួន ០៨ មាត់, បង្គោលសរុប ៧០ ដើម, ចាក់លែងកូនត្រីចូលបឹងធម្មជាតិចំនួន ៥០ គីឡូក្រាម ចំណែកសម្ភារៈត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។