You are currently viewing ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២

ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២

ឧត្តរមានជ័យ៖ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក.