សៀមរាប៖ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប រសៀលថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រជុំពិភាក្សាការងារ ដើម្បីការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងកិច្ចប្រជុំចង្រ្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក លើកទី៩ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី ២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២២។