ឧត្តរមានជ័យ៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ឃាត់រថយន្ត ១គ្រឿង ដឹកឈើប្រណីតចំនួន ៨សន្លឹក ស្មើ ០,៨១៨ ម៉ែត្រគូប នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅផ្នែករដ្ឋបាលស្រុកអន្លង់វែង ដើម្បីចាត់ការតាមនីតិវិធី។