រតនគិរី៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ឡោ ថា មេបញ្ជាការរងទទួលការងារកសាងកម្លាំង តំណាងលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំ មេបញ្ជាការរង, នាយសេនាធិការរង, ប្រធាន អនុប្រធានមន្ទីរ, នាយការិយាល័យ, មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុក ចូលរួមក្នុងពិធី ប្រកាសផ្លាស់ប្ដូរមុខតំណែង និងប្រគល់ជូននូវប័ណ្ណសរសើរ និងលិខិតសរសើរ ដល់បុគ្គល និងអង្គភាព ដែលមានស្នាដៃលើការប្រឡងប្រណាំង ប្រចាំឆ្នាំ២០២២។