មណ្ឌលគិរី៖ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្ដាប់ធ្នាប់ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីអាស៊ាន។ ពិធីនេះក្រោមអធិបតីភាព លោកវរសេនីយ៍ឯក អៀ សុភា មេបញ្ជាការរង ខេត្តតំណាងលោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដោយមានវត្តមាននាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង/ស្រុក/ស្នាក់ការ និង នាយទានហាន នាយទាហានរង។