ក្រចេះ៖ នៅវេលាម៉ោង ២១:៤៧នាទីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងស្នាក់ការសន្តិសុខ ៧០៨ សហការជាមួយកម្លាំងករាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ អនុសេនីយ៍ឯក តែម សុឃាន បានធ្វើការឃាត់គោយន្តចំនួន ០៣គ្រឿងដែលដឹកផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ លទ្ធផលដកហូតបានឈើអារលេខ១ (សុក្រម) ចំនួន ៥១ កំណាត់ ស្មើនឹង ១០.៦៧៦ ម៉ែត្រគូប។
បច្ចប្បន្នវត្ថុតាងខាងលើបានប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់យកទៅរក្សាទុក ។