ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលជំនាញកសាងកម្លាំង បានប្រជុំត្រួតពិនិត្យការងារជំនាញកសាងកម្លាំង ការងារនីតិកម្ម អធិការកិច្ច ឆ្នាំ២០២២ ទិសដៅឆ្នាំ២០២៣។ ចូលរួមក្នុងកិច្ចប្រជុំនេះ មានឧត្តមសេនីយ៍ ស្នងការ ស្នងការរង នាយ-នាយរងការិយាល័យ ចំណុះស្នងការដ្ឋាន កសាងកម្លាំង សាលាទាំងពីរ នាយទាហានដែលការពាក់ព័ន្ធ ព្រមទាំងភ្ជាប់ (Video Conference) ពីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ផងដែរ។