ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានធ្វើពិធីបិទវគ្គបំប៉នមន្ត្រីនគរបាលយុត្តិធម៌ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពី លោក គ្រីស្ទាន ឆឺវ៉ូ គ្រូជំនាញការបារាំង តំណាងលោកប្រធានគម្រោងសហប្រតិបក្កិការបារាំង និង ឧត្តមសេនីយ៍ វរសេនីយ៍ នាយក នាយករង ស្នងការរង នាយការិយាល័យជំនាញ ប្រធានស្ថាប័ន អង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។