កែប៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត អញ្ជើញប្រកាសមុខតំណែង និងផ្ទេរភារកិច្ចដល់យោធិននៃកងរាជអាវុធហត្ថខេត្តកែប ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការង នាយសេនាធិការ សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ព្រមទាំងនាយ-នាយរងកងអនុសេនាធំចល័តផងដែរ។