ព្រៃវែង ដោយមានបទបញ្ជាពី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នឹងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង០១ និង៣០នាទីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តនឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិស្ទឹងសន្តិភាព ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងបន្តនីតិវិធី ។