ស្ទឹងត្រែងៈ នៅវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៣
ទិវាកំណើតកងយោធពលខេមរភូមិន្ទ(០៩ វិច្ឆិកា១៩៥៣ – ០៩ វិច្ឆិកា ២០១៦ និងប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ខែវិច្ឆិកា និង ទិសដៅការងារ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី អៀង វណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ចែកអាវរងារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្ត និងកម្លាំងចល័តទាំអស់ផងដែរ។