កោះកុង៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំទីបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំស្តីពីការដាក់ផែនការត្រៀមបំរុងក្នុងកិច្ចការពារពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ នាពេលខាងមុខ, ការពារមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ, បញ្ហាផ្សេងៗ ពាក់ព័ន្ធ ការអនុវត្តតួនាទីភារកិច្ច គ្រប់បណ្ដាជំនាញ និងមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ ដោយមានសមាសភាពចូលរួមមានមេបញ្ជាការង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ ដោយឡែកមេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការ ប្រជុំតារយៈ Video Zoom ។