កំពង់ធំ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក តុង ហុង លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំមន្ត្រីអាវុធហត្ថខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណខន្ធសព លោក ឧត្តមសេនីយ៍ត្រី ញូង ធី មេបញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ព្រមទាំងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារនៃសព និងបាននាំយកបច្ច័យចំនួន ៤០០,០០០៛ ចូលរួមបុណ្យផងដែរ។