You are currently viewing ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ចុះពិនិត្យទីតាំងក្នុងការត្រៀមប្រារព្ធពិធីដង្ហែរអដ្ឋិធាតុយុទ្ធជន ៤៩រូប មកតំបន់ X16

ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ចុះពិនិត្យទីតាំងក្នុងការត្រៀមប្រារព្ធពិធីដង្ហែរអដ្ឋិធាតុយុទ្ធជន ៤៩រូប មកតំបន់ X16

ត្បូងឃ្មុំ៖ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ កោះថ្ម X16 ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ។

ត្រៀមប្រារព្ធពិធីដង្ហែរអដ្ឋិធាតុយុទ្ធជន ៤៩រូប នៃកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្រ្គោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកតម្កល់នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ កោះថ្ម X16 នាពេលខាងមុខនេះ ។