You are currently viewing ជនសង្ស័យជាម្តាយ និងកូនប្រុសចំនួន២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធករណីរក្សាទុកអាវុធខុសច្បាប់

ជនសង្ស័យជាម្តាយ និងកូនប្រុសចំនួន២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធករណីរក្សាទុកអាវុធខុសច្បាប់

បន្ទាយមានជ័យៈ ក្រោយពីកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវរកឃើញថា អាវុធខ្លីម៉ាកកា៥៩នោះ ជាប់ពាក់ព័ន្ធនិងការប្រើប្រាស់បាញ់បោះសេរីនៅក្នុងក្រុងប៉ោយប៉ែត, មិនតែប៉ុណ្ណោះកន្លងទៅថ្មីនេះ អាវុធខ្លីនេះដែរត្រូវបានគេប្រើប្រាស់បាញ់មនុស្ស២នាក់បណ្តាលឱ្យរងរបួសជាបន្តន្ទាប់ នៅចំណុចកាស៊ីណូ និងនៅចំណុចខាងក្រោយសណ្ឋាគារនាគមាសចាស់ផងដែរ ទើបកម្លាំងកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាម្តាយ និងកូនប្រុសចំនួន២នាក់នោះ។

បើតាមការអោយដឹងពី លោកវរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ
០១.កែវ ប៊ុនរ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
០២. អ៊ុំ សុផា ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការឃាត់ខ្លួននេះធ្វើឡើង នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្ទះជនសង្ស័យ ស្ថិតក្នុងមណ្ឌល១០ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរ:សេនីយ៍ត្រី ជា ដា បានប្រាប់អោយដឹងទៀតថា ជនសង្ស័យ និងវត្ថុតាងបន្ទាប់មកត្រូវបានបញ្ជូនមកកាន់ទបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីយកទៅចាត់ការបន្ត។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានប្រាប់អោយដឹងថា កាំភ្លើងខ្លីកា៥៩ ត្រូវបានម្ចាស់យកទៅកប់ក្នុងដីបរិវេណផ្ទះ ហើយមានគ្រាប់ចំនួន៣គ្រាប់ និងបង់១ កាំភ្លើងនោះជារបស់ឈ្មោះ កែវ សីហា ហៅពាង ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវជាកូនរបស់ស្រ្តីសង្ស័យខាងលើនោះផងដែរ។

រីឯម្ចាស់កាំភ្លើងឈ្មោះកែវ សីហា ហៅ ពាង រងការចាប់ឃាត់ខ្លួនពីកម្លាំងអាវុហត្ថក្រុងប៉ោយប៉ែតកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ពាក់ព័ន្ធនិងគ្រឿងញៀន និងប៉ុនប៉ងមនុស្សឃាតទៅលើជនរងគ្រោះឈ្មោះ រស់ រស្មី ភេទប្រុស អាយុ១៦ឆ្នាំ នៅខាងក្រោយសណ្ឋាគារនាគមាសចាស់ ក្រុងប៉ោយប៉ែត។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានប្រាប់អោយដឹងទៀតថា ក្នុងតំណាក់កាលដែលកម្លាំងអាវុធហត្ថឃាត់ខ្លួនម្ចាស់កាំភ្លើង ឈ្មោះ កែវ សីហា ហៅ ពាង ជននេះមិនឆ្លើយសារភាពពាក់ព័ន្ធនិងអាវុធខ្លីខាងលើនោះទេ។

បន្ទាប់មកកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថក៍បានធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យជាបក្ខពួក ម្ចាស់កាំភ្លើងឈ្មោះ កែវ សីហា ហៅ ពាង បានម្នាក់ទៀតមានឈ្មោះ បូរ ហុកគា ភេទប្រុស អាយុ២១ឆ្នាំ ពាក់ព័ន្ធនិងគ្រឿងញៀន។

លុះក្រោយពីឃាត់ខ្លួនបូរ ហុកគា នោះហើយ ទើបអាវុធហត្ថ ឈាន ដល់ឃាត់ខ្លួនម្តាយនិងកូនប្រុស២នាក់ខាងលើ ដែលជាប់ពាក់ព័ន្ធផ្សំគំនិតនិងយកកាំភ្លើងខ្លី កា៥៩ ទៅកប់ក្នុងដីបរិវេណផ្ទះនោះតែម្តង។
%e1%9f%a4%e1%9f%a1

%e1%9f%a4%e1%9f%a2

%e1%9f%a4%e1%9f%a3

%e1%9f%a4%e1%9f%a4

%e1%9f%a4%e1%9f%a5

%e1%9f%a4%e1%9f%a6
(អត្ថបទ ឡាក់ ភី)