កំពត៖ ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ និង សង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ នៅកីឡាលើទឹក (រង្វង់មូលត្រីផ្សោត) តាមដងមាត់ព្រែកកំពត ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពុងកណ្ដាល ក្រុងកំពតខេត្តកំពត នាថ្ងៃខាងមុខ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក។