You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការ បង្ក្រាបបទល្មើសព្រៃឈើ

ពោធិ៍សាត់ៈ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ទៅលើកិច្ចការងារបង្ក្រាបបទល្មើសព្រៃឈើ ជាក់ស្តែង នៅវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយ ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តពោធិ៍សាត់ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើល្មើសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុច ភូមិក្តីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

នេះបើយោងទៅតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News ប្រចាំខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានឃាត់បានជនសង្ស័យចំនួនម្នាក់ ដែលមានឈ្មោះ ប៉ុច នឿន ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅផ្ទះលេខ ១៨៣ ស្ថិតក្នុងភូមិខ្សាច់ពយ ឃុំវត្តគ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។

ភ្នាក់ងារដដែលបានបញ្ជាក់អោយដឹងទៀងថា ក្នុងនោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បាន ចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្ត FUSO ចំណុះ៥តោន ចំនួន០១គ្រឿង
០២.ឈើប្រណិតប្រភេទក្រញូង ចំនួន១៦៤ដុំ ដែលមានទម្ងន់ ២៨៨២គីឡូក្រាម ស្មើនិង ២,៤០១ ម៉ែត្រគូប។

វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។
%e1%9f%a6%e1%9f%a1

%e1%9f%a6%e1%9f%a2

%e1%9f%a6%e1%9f%a3
(អត្ថបទ ម៉ាន់ ដាវីត)