ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំអាគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី ២៨ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ ការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបររៀបរយសាធារណៈ ពិធីមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ពីភូមិសួសរ៉ាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X 16 ស្ថិតនៅក្នុងភូមិសាស្ត្រភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ។