ដោយបានទទួលបទបញ្ជាពី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និង ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី ២៤ខែ វិឆ្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង១៨ និង ០០នាទី កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម រួចឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ០៤នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ចាមចាត់ការតាមនីតិវិធី។