កោះកុង៖ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំលេខាធិការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ ដោយមានសមាសភាពចូលរួម លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ និងនាយការិយាល័យចំណុះ ព្រមទាំងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកផងដែរ។