You are currently viewing តំណាងលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជាង ៤៦លានរៀល

តំណាងលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជាង ៤៦លានរៀល

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ តំណាងលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញណេះសំណាលជាមួយក្រុមគ្រួសារសពលោក វរសេនីយ៍ទោ ជា សុផល អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២ និង ១០នាទីយប់ ដោយដួលដាច់សរសៃឈាមខួរក្បាលក្នុងពេលបំពេញបេសកកម្មប្រចាំតំបន់៣បឹងទន្លេសាប ស្រុកមង្គលបូរី ខេត្តបនទាយមានជ័យ ។

 

ក្រោយពីបញ្ចប់ពិធីសំណេះសំណាលលោកវរសេនីយ៍ត្រី នូវ សំអាត ប្រធានមន្ទីរកសាងកម្លាំងក៏បានប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ដែលផ្តួចផ្ដើមឡើងដោយលោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៤៦,៦៣១,០០០៛ (សែសិបប្រាំមួយលាន ប្រាំមួយសែន សាមសិបមួយម៉ឺនរៀល)ផងដែរ ៕