ពោធិ៍សាត់៖ ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសនេសាទនៅចំណុចលេខ (០៤២៥១៦៨-១៣៨៧៤៩៨) ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច់ ស្រុកក្រគរ ខេត្តពោធិ៍សាត់លទ្ធផលបង្រាបបានបង្គោលឈ្នុកចំនួន១៣កន្លែង ស្មើនឹង១៥៦ដើម របាំងសាច់អួនចំនួន១០ខ្សែ ស្មើនឹង២៧០០ម៉ែត្រ ក្បាលបរចំនួន ៥ គ្រឿង បង្គោលចម្រឹងចំនួន៧០ដើម លែងកូនត្រីចម្រុះចំនួន៥០ គីឡូក្រាម ចូលទន្លេវិញ វត្ថុតាងកាប់បំផ្លាញចោលនៅនឹងកន្លែង។