You are currently viewing ឧត្តមសេនីយ៍ឯក កឹង ឃន ប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ ពិធីមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា

ឧត្តមសេនីយ៍ឯក កឹង ឃន ប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ ពិធីមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា

យោងតាមសច្ចាប័នលេខ ៨១/២០២២ផក ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីផែនការប្រើប្រាស់កម្លាំងដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយម វៀតណាម ។

នៅសាលប្រជុំអាគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ និងជាគណៈបញ្ជាការដឹកនាំបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបររៀបរយសាធារណៈពិធីមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 និងត្រូវរៀបចំធ្វើនៅតំបន់ភូមិសាស្ត្រភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដល ប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ។

នៅក្នុងអង្គប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ ស្នងការអាវុធហត្ថផ្ទៃប្រទេស ស្នងការនគរបាលរាជធានី/ខេត្ត និងមេបញ្ជាការ កងរាជអាវុធហត្ថខេត្តទាំង៥ ព្រមទាំងអង្គភាពស្ថាប័នមួយចំនួនទៀតដែលមានការពាក់ព័ន្ធក៏បានអញ្ជើញចូលរួមផងដែរ ៕