You are currently viewing វរសេនីយ៍ត្រី ឡុង ចាន់វាសនា អញ្ជើញដឹកនាំនាយទាហានក្រោមឱវាទ ទៅសួរសុខទុក្ខលោក វរសេនីយ៍ឯក ចែម ពិចិត្ត

វរសេនីយ៍ត្រី ឡុង ចាន់វាសនា អញ្ជើញដឹកនាំនាយទាហានក្រោមឱវាទ ទៅសួរសុខទុក្ខលោក វរសេនីយ៍ឯក ចែម ពិចិត្ត

កំពង់ចាម៖ នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក វរសេនីយ៍ត្រី ឡុង ចាន់វាសនា ប្រធានមន្ទីរ កសាងកម្លាំងតំណាងឱ្យលោក ឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញដឹកនាំនាយទាហានក្រោមឱវាទ ទៅសួរសុខទុក្ខលោក វរសេនីយ៍ឯក ចែម ពិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលវះកាត់ភ្នែក សម្រាកព្យាបាលនៅមន្ទីរពេទ្យនាពេលកន្លងមក ។ ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរ បាននាំយកថវិកានាយ នាយរងកងរាជអាវុធហត្ថខេត្តកំពង់ចាម សរុបចំនួន ២,៨១០,០០០រៀល ឧបត្ថម្ភដល់ លោក វរសេនីយ៍ឯក ចែម ពិចិត្រ ដែលបច្ចុប្បន្នសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិឈូកវ៉ា៣ សង្កាត់ក្រាំងធ្នង់ រាជធានីភ្នំពេញ។