You are currently viewing ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញបើកវគ្គវិក្រឹតការបញ្ជាការសេនាធិការកងរាជអាវុធហត្ថ!

ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញបើកវគ្គវិក្រឹតការបញ្ជាការសេនាធិការកងរាជអាវុធហត្ថ!

ដោយអនុវត្តតាមបទបញ្ជារបស់ លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសាលប្រជុំវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានធ្វើពិធីបើកវគ្គវិក្រឹតការបញ្ជាការសេនាធិការកងរាជអាវុធហត្ថ និងវិក្រឹតការថ្នាក់កងអនុសេនាធំវរសេនាតូច មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ-ក្រុង-ស្រុក ក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាពប្រសិទ្ធិភាព ការងារក្នុងការអនុវត្តនតួនាទីភារកិច្ច ពិសេសពង្រឹងបន្ថែមអំពីសមត្ថភាពការយល់ដឹង ជូនដល់នាយទាហាននៃកងរាជអាវុធហត្ថក្នុងការដឹកនាំបញ្ជាដើម្បីទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ។  ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់ លោក វរសេនីយ៍ទោ វុំាងសង់ ម៉ារេស្តូ ប្រធានគម្រោងសហប្រតិបត្តិការបារាំងអមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការរង នាយក នាយករងវិទ្យាស្ថានកំបូល នាយករងមជ្ឈមណ្ឌលភ្នំជុំរីករាយ និងនាយ នាយរងការិយាល័យ ព្រមទាំងប្រធានស្ថាប័ន អង្គភាព ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត ។

សិក្ខាកាមចូលរៀនមានចំនួនសរុប ១១៦ នាក់ មកពីបញ្ជាការដ្ឋានកងរាជអវុធហត្ថរាជធានី-ខេត្ត  មកពីស្នងការដ្ឋាន និង វរអន្តរាគមន៍ ចំណុះបញ្ជារដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយការសិក្សាមានរយៈពេល១ ខែ១២ ថ្ងៃ ៕