ភ្នំពេញ៖ ទទួលបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការប្រជុំបូកសរុបការងារជំនាញភស្តុភារ ជំនាញសម្ភារបច្ចេកទេស ឆ្នាំ២០២២ ទិសដៅការងារឆ្នាំ២០២៣ នៅសាលប្រជុំវិដេអូខុនហ្វឺរ៉េន (Video Conference) បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ វត្តមានចូលរួមក្នុងកិច្ចប្រជុំមានលោកឧត្តមសេនីយ៍ ស្នងការ ស្នងការរង នាយ-នាយរងការិយាល័យ ព្រមទាំងមានភ្ជាប់តាមរយៈ Video Conference ទៅជំនាញសម្ភារបច្ចេកទេសទូទាំង២៥រាជធានី-ខេត្ត។