You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ប្រជុំការងារវិស្វកម្ម និងត្រួតពិនិត្យសារពើភ័ណ្ឌ

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ប្រជុំការងារវិស្វកម្ម និងត្រួតពិនិត្យសារពើភ័ណ្ឌ

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំការងារវិស្វកម្ម និងត្រួតពិនិត្យសារពើភ័ណ្ឌរបស់កងរាជអាវុធហត្ថខេត្ត និងបណ្ដាមូលដ្ឋានអាវុធហត្ថក្រុង-ស្រុក ព្រមអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានមន្ទីរភស្តុភារ និងប្រធានមន្ទីរបច្ចេកទេស នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ និងនាយទាហានដែលមានការពាក់ព័ន្ធផងដែរ។