You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើបទបង្ហាញដល់សិក្ខាកាមវគ្គវិក្រឹតការបញ្ជាការសេនាធិការ

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើបទបង្ហាញដល់សិក្ខាកាមវគ្គវិក្រឹតការបញ្ជាការសេនាធិការ

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីលោក នាយឧសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទបង្ហាញស្តីពីប្រវត្តិកងរាជអាវុធហត្ថ និងការងារអប់រំយោបាយចិត្តសាស្រ្តន ព្រមទាំងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ សភាពការជាតិ-អន្តជាតិ ដល់កម្មសិក្សាការី វគ្គវិក្រឹតការបញ្ជាការសេនាធិការកងរាជអាវុធហត្ថ និងវគ្គវិក្រឹតការថ្នាក់ អនុសេនាធំ វរសេនាតូចមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ-ក្រុង-ស្រុក ដែលមានសិក្ខាកាមសរុប១១៦នាក់។