កំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ លោក ឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន់ នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញត្រួតពិនិត្យកម្លាំងឈរផែន ដើម្បីត្រៀមចូលរួមឈរផែនក្នុងពិធីមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 និងត្រូវរៀបចំធ្វើនៅតំបន់ភូមិសាស្ត្រភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ។