You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ប្រជុំត្រួតពិនិត្យនិងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ប្រជុំត្រួតពិនិត្យនិងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព

នៅវេលាម៉ោង ១៤:៣០នាទី រសៀល ថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២  នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្រ្គោះបន្ទាន់ ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើពិភពលោក ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដោយសមាសភាពចូលរួមនាយ-នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។